សិក្ខាសាលាស្តីពីការធ្វើកាតាឡុក និង​Inter-library loan

កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០១៨ នៅសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់ ប្រព័ន្ធអន្តរបណ្ណាល័យ និងវិធីសាស្ត្រក្នុងការដាក់លេខសំគាល់សៀវភៅ ជាពិសេស វិធីសាស្ត្រធ្វើកាតាឡុកនៅលើប្រព័ន្ធកូហា។

សម្រាប់ណ្ណាល័យ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏បានចូលរួមក្នុងសិក្ខាសាលានេះផងដែរ ដោយបណ្ណាល័យ សភនវស ទទួលបន្ទុកចែករំលែកចំណេះដឹងផ្នែកធ្វើកាតាឡុក ក្នុងប្រព័ន្ធកូហា ដោយលោក គឹឹម ច័ន្ទត្រាបុត្រ ដែលជាអ្នកបច្ចេកទេសបណ្ណាល័យ និងលោក ម៉ៅ​ បូរ៉ា ដែលជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាបណ្ណាល័យ ចែករំលែកទៅលើផ្នែក ប្រព័ន្ធអន្តរបណ្ណាល័យ ។ សិក្ខាសាលានេះផងដែរមានការចូលរួមពីបណ្ណារក្សមកពីស្ថាប័ននានាជាច្រើន ទាំងស្ថាប័នរដ្ឋ និងឯកជន។ ក្នុងសិក្ខាសាលានេះចាប់ផ្តើមចាប់ពីម៉ោង១៣និង៣០នាទី រហូតដល់ ម៉ោង១៧ ក្នុងនេះសិក្ខាមមានការចាប់អារម្មណ៍ទៅលើប្រធានបទទាំងអស់នេះផងដែរ ដោយបានសំណូមពរឲ្យមាន កម្មវិធីចែករំលែកនេះបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *